ភ្នំពេញ ៖ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ខណៈយប់មុិញ កម្លាំងសមត្ថកិច្ចឃាត់យានយន្តល្មើសបានចំនួន១៥៨គ្រឿង ក្នុងនោះរថយន្ត៣៤គ្រឿង ម៉ូតូ១២៤គ្រឿង ល្មើសជាតិស្រវឹង៤៣គ្រឿង ក្រោយពេលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ លទ្ធផលដូចខាងក្រោមនេះ ៖
១.ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៨គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៧នាក់
-អ្នកបើកបររថយន្ត ចំនួន១១នាក់
+កម្រិត ០.៤០ ឡើង ចំនួន២៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១០នាក់
-អ្នកបើកបររថយន្ត ចំនួន១៥នាក់
២.បទល្មើសផ្សេងៗ ចំនួន ១១៥គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន១០៣គ្រឿង
-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-ឡានគ្មានប័ណ្ណបើកបរ ចំនួន០៨គ្រឿង
-អ្នកបើកម៉ូតូមានសារធាតុញៀន ចំនួន០២គ្រឿង
៣.ការរក្សាទុកយានយន្ត និងផាកពិន័យ
– ផាកពិន័យ ចំនួន១៣៣គ្រឿង
– នៅសល់ ចំនួន២៥គ្រឿង
– ទុកនៅអធិការខណ្ឌ ចំនួន២៥គ្រឿង (រថយន្ត ចំនួន១២ គ្រឿង, ម៉ូតូ ចំនួន ១៣គ្រឿង)
៤.វិធានការអប់រំ
-អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥mg/L ចំនួន២០នាក់
-អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន១០នាក់ (មានមួក មិនព្រមពាក់) ៕