សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបជាមួយលោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២២៤នេះ​ បាន

ជួបជាមួយ លោក LEUNG Chun-Ying ប្រធានមូលនិធិ GX Foundation ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

មូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្ម លើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ បច្ចុប្បន្នបេសកកម្មរបស់មូលនិធិ GX Foundation ក៏បានកំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា។

...

គួរជម្រាបជូនថា​ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកម្ពស់សុខភាពសាធារណៈ ដែលជាផ្នែកមួយ នៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍សម្រាប់អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print