ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំង ផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគីធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ក្នុងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។
ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺក្នុងថ្ងៃដដែលនោះ សមត្ថកិច្ចនគរបាល ទទួលបាននូវពាក្យ បណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆូត សល់ ភេទប្រុស អាយុ ៤៦ឆ្នាំរស់នៅក្រុមទី ០៥ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ថានាយប់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០១និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤មានជនសង័្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាព លួច យកអាគុយ AQ ដែលចាប់ភ្ជាប់ជាមួយរថយន្តរបស់គាត់អស់ចំនួន០២ ទៅបាត់ ហើយពេលដឹងថាបាត់រូបគាត់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលឱ្យស្រាវជ្រាវរងជនសង័្សយនិងអាគុយAQ របស់គាត់ដែលបាត់បង់។
ផ្តើមពីបញ្ហានេះ សមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន០២នាក់គឺមានឈ្មោះ ទួង រាសី ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិផ្សាក្រោមឃុំផ្សាក្រោមស្រុកស្វាយលើខេត្តសៀមរាប និងឈ្មោះឌឿន រីណាភេទប្រុស រស់នៅភូមិពពាលខែឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំង ០២នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្ម ភាពលួចយកអាគុយ AQ របស់ជនរងគ្រោះខាងលើពិតប្រាដកមែន។
-សំភារះតាងដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅតែមពណ៌ខៀវសេរី2005ពាក់ស្លាកលេខ1A 0760បន្ទាយមានជ័យ
-អាគុយ AQ ចំនួន០២(ពណ៌ខ្មៅលាយក្រហម)ម៉ាកBUSSTON ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកថ្មគោលកសាងសំណុំរឿងចាត់ការបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនិតិវិធីច្បាប់រីឯអា គុយ AQ បានប្រគល់ជូនជនរងគ្រោះវិញ៕អរុណរះ