អង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មានអ្នកបានទៅប្រកាសរួចជាង ៩៩%

ចែករំលែក៖

ភ្នំពេញ÷ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ មកអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានកំណត់ការប្រកាសត្រឹម តែមួយ ខែមករាគត់ ហើយគិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ មានអ្នកបានទៅប្រកាស រួចចំនួន ១៨,០០១នាក់ ស្មើនឹង ៩៩.២៨% នៃចំនួនត្រូវប្រកាសសរុប ១៨.១៣២រូប។

នេះបើតាមការបញ្ជាក់ពីលោក សយ ច័ន្ទវិចិត្រ អ្នក នាំពាក្យរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៣១ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៣០ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

លោក សយ ច័ន្ទវិចិត្រ បានបន្ថែមទៀតថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ ២០២៤ ក្រសួងស្ថាប័នចំនួន២៤ និងរាជធានីខេត្តទាំង ២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% ហើយ រីឯក្រសួងស្ថាប័នចំនួន១៦ផ្សេងទៀត ក៏បានប្រកាសស្ទើតែរួចរាល់ទាំងស្រុងផងដែរ។ លោកក៏បានអំពាវនាវឱ្យអ្នកដែលមិនទាន់បានទៅប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ រូតរះទៅប្រកាសឱ្យបានទាន់ពេលវេលា ជៀងវាងរងនូវការទោសទណ្ឌផ្សេងៗ។

គួរជម្រាបថា បើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ មានដូចនេះជា៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមករា ៖ មានមន្ត្រីចំនួន ៥៥០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីមានការតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល២៨៤នាក់ និងមន្ត្រី ២៦៥នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ។

តាមសំណូមពរស៊ើបអង្កតលោ្កិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. បានសម្រេចឱ្យបើកស្រោមសំបុត្រពិនិត្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ០១ករណី។

...

សូមបញ្ចាក់ថា ករណីលោក ខេង យ័ន អភិបាលក្រុងកែប និងករណី៣ ផ្សេងទៀត៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍ ផ្សេងទៀតរបស់លោកកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. លើសភាពការណ៍ពាក្យប្តឹង សភាពការណ៏មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print