ក្រសួងទេសចរណ៍ ៖ មកសៀមរាប កុំភ្លេចជិះម៉ូតូកង់បួន

ចែករំលែក៖

ខេត្តសៀមរាប ៖ ផេកផ្លូវការ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានបង្ហោះថា ៖ បើនិយាយពីម៉ូតូកង់បួន ឱ្យតែមកលេងសៀមរាបគឺមិនដែលរំលងនោះទេ ការជិះម៉ូតូកង់បួនផ្សងព្រេង កម្សាន្តតាមភូមិ ការទស្សនាទេសភាពតាមជនបទ គយគន់ថ្ងៃលិចនៅក្បែរជើងភ្នំ គឺគ្នាយើងនិងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនារដូវកាលនេះតែម្តង។​

ក្រសួងទេសចរណ៍បញ្ជាក់ថា ៖ ចំពោះការជិះម៉ូតូកង់បួននេះដែរ គឺមានអ្នកជំនាញនាំផ្លូវOff Roadបានទៅដល់ទីតាំងល្អៗជាពិសេសគឺបានទៅកន្លែងមើលថ្ងៃលិច បានទស្សនាកន្លែងគេធ្វើកន្ត្រក ជិះកាត់តាមវត្តអារាម ទស្សនាប្រជាជនដាំដំណាំ ដែលពួកយើងអាចដឹងនិងស្គាល់បានច្រើនកន្លែងពេលមកលេងខេត្តសៀមរាប។
.
នៅតាមផ្លូវកុំភ្លេចថតរូបផងណា ព្រោះអីទេសភាពខែនេះគឺស្អាតខ្លាំងណាស់!
.
📍 ទីតាំងឡេីងម៉ូតូ ស្ថិតនៅក្បែរ ហ្វាពន្លឺសិល្បះ🌿
📞លេខសម្រាប់ទំនាក់ទំនង៖ 012 388 797 ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print