ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីលទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង ( រថយន្ត ចំនួន៣៥គ្រឿង, ម៉ូតូ ចំនួន៦៥គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៥៦គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១១នាក់
-អ្នកបើកបររថយន្ត ចំនួន១០នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៣នាក់
-អ្នកបើកបររថយន្ត ចំនួន១២នាក់
២. បទល្មើសផ្សេងៗ ចំនួន៤៤គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣១គ្រឿង
-រថយន្តអត់បណ្ណបេីកបរ ចំនួន ០៦គ្រឿង
-រថយន្តធំខុសបណ្ណបេីកបរប្រភេទយាន ចំនួន០១គ្រឿង
-រថយន្តធំដឹកសំពីងសំពោង ចំនួន០៣គ្រឿង
-រថយន្តបេីកបរល្មេីសសញ្ញាចរាចរណ៍ ចំនួន០៣គ្រឿង
៣. វិធានការអប់រំ ចំនួន២១៩នាក់
+ អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន ៨៥នាក់៖
- អ្នកបេីកបរម៉ូតូ ចំនួន៤០នាក់
- អ្នកបេីកបររថយន្ត ចំនួន៤៥នាក់
+ អប់រំអ្នកបេីកបរផ្សេងៗ
- មិនពាក់មួកសុវត្ថិភាព ចំនួន១៣៤នាក់។
ក្នុងករណីនេះដែរ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំង១៤ខណ្ឌ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះអ្នកដែលបំពាក់ និងកែច្នៃអំពូលភ្លើង ឧបករណ៍ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ៕ដោយ៖តារា