ចូលម៉ាស្សាមិនឱ្យលុយបង្កជាហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅម៉ាស្សារួចក៏មានទំនាស់ពាក្យសម្តីនិងនារីម៉ាស្សាព្រោះមិនឲ្យលុយបែរជាជិះម៉ូតូទៅយកដំបងនិងដែកថ្នាំងអំពៅមកចូលវាយទៅលើនារីម៉ាស្សា បណ្តាលឲ្យរងរបួសតែត្រូវខាងភាគីនារីម៉ាស្សាវាយបកទៅវិញបណ្តាលឲ្យរងរបួសធ្ងន់ឈាមស្រោចខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៤ចំណុចក្បែនិងវត្តនាគវ័នក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមសម្ដីពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងគេឃើញបុរសពីរនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសងសេ១២៥ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខជិះឌុបគ្នាមកចូលម៉ាស្សាខ្លួនក្នុងហាងមួយកន្លែង ក្បែនិងវត្តនាគវ័ន្តក្រោយមកបុរសទាំងពីរនាក់ក៏បានទាស់ពាក្យសម្តីជាមួយនិងងនារីម៉ាស្សាព្រោះតែឲ្យលុយមិនគ្រប់ដោយមានលុយត្រឹមតែ២មុឺនរៀលហើយបង្ខំឲ្យនារីម៉ាស្សារួមភេទជាមួយតែដោយតម្លៃរួមភេទចំនួន១០ដុល្លា ពេលរួមភេទហើយ បុរសទាំងពីអ្នកនោះឲ្យលុយមិនគ្រប់ក៏មានការទាស់ពាក្យសម្តីនិងនារីម៉ាស្សា​ បង្កទៅជាហឹង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងនារីម៉ាស្សារងរបួសធ្ងន់ស្រាល៣នាក់ ចំណែកបុរស២នាក់នោះបានរងរបួសឈាមស្រោចខ្លួនព្រោះខាងនារីម៉ាស្សាវាយសំពងបកមកវិញ។

...

ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ឃាត់បុរសទាំងពីរនាក់នោះហើយនិងស្ត្រីម៉ាស្សាម្នាក់យកទៅប៉ុស្តិ៍នគរបាលសង្កាត់បង្កក់ទី ២ ដើម្បីសួរនាំបន្តនិងឲ្យភាគីសង្ខាងដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print