ភ្នំពេញ ៖ ជាងភ្លេីងចំនួន០២នាក់ បានឡើងតបណ្ដាញភ្លើងអាគារកំពុងសាងសង់មួយកន្លែងដយខ្វះការប្រុងប្រយ័ត្នបានធ្លាក់ពីលើអន្ទាររងរបួសធ្ងន់ និងត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោដឹកបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នៅអាគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេជ្ជ: អេរ៉ាហ្គោល ខមភើរេសិន ផ្លូវសាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់រួមមាន ៖ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ។ ទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រងរបួសទាំង២នាក់ ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជាងមួយក្រុមបានមកឡើងអន្ទារតបណ្ដាញប្រព័ន្ធភ្លើងអាគារកំពុងសាងសង់ក្នុងបរិវេនឃ្លាំងស្តុកភេជ្ជសជ្ជៈដោយមិនពាក់ឧបករណ៍សុវត្ថភាពនោះទេ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើអន្ទារបណ្ដាលអោយកម្មករជាងភ្លើង២នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យរុស្សុី។
បច្ចុប្បន្ននេះ ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតតាមការស្នើសុំពីមេការជនរងគ្រោះ រីឯម្ចាស់ទីតាំងនៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យក ន្លែងកើតហេតុមិនព្រមសហការនោះទេ ព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕ដោយ ៖ ភារ៉ា ដង្កោ