ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់បានសម្រាលកូនរហូតដល់៤នាក់គឺប្រុស២ ស្រី២ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកខេត្ត។
...
តាមសេចក្ដីរាយការណ៍ជាបឋមបានឲ្យដឹងថា ទាំងម្តាយនិងកូនមានសុខភាពល្អ និងរួចផុតពីបញ្ហាគ្រោះថ្នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យក៏ដូចជាអាជ្ញាធរបានយកចិត្តទុកដាក់។
លោក អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តបានអញ្ជើញដឹកនាំក្រុមការងារចុះទៅសាកសួរសុខទុក្ខក៏ដូចជាជួយឧបត្ថម្ភផងដែរជាសម្ភារផ្សេងៗ។
ស្ត្រីដែលឆ្លងទន្លេក្រុមគ្រូពេទ្យអះអាងថា សុខភាពម្តាយនិងទារក មានសុខភាពល្អប្រសើរ ប៉ុន្តែខាងមន្ទីរពេទ្យនិងត្រូវចិត្តទុកដាក់បន្ថែម ដើម្បីជួយបញ្ហាសុខភាពម្តាយឲ្យបានទាន់ពេលវេលា៕
ដោយ៖ សុខ ខេមរា
...