រដ្ឋបាលស្រុករមាសហែក ច្រានចោល ក្នុងការចុះផ្សាយនៅក្នុងទំព័រឈ្មោះ The Cambodia Daily Khmer និងហ្វេសប៊ុករបស់លោក ព្រំ ប៊ុនថន គឺជារឿងមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ហើយបច្ចុប្បន្ននេះគ្មានគ្រួសារណាមួយនៅក្នុងឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរឃុំរឹបអូសយកដីធ្លីរបស់គាត់ឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង: រដ្ឋបាលស្រុករមាសហែក សូមឆ្លើយតប

ទាក់ទងទៅនឹង អាខោន facebook ឈ្មោះ The Cambodia Daily Khmer ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង(CDPLA) ដែលបានលើកឡើងថាមានពលរដ្ឋជាច្រើនគ្រួសារ បានរងនៅការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងតែរំលោភ បំពានលើ សិទ្ធិកាន់កាប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីយកដីទៅលក់យកលុយដាក់ហៅប៉ៅខ្លួនឯង។

លោកប្រធានសមាគមជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង លោកព្រំ ប៊ុនថន បានសរសេរលើគណនេយ្យហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ និងបានចុះផ្សាយនៅថ្ងៃទី២៨ ខែ០១ ឆ្នាំ២០២៤ នេះ ថាអាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានគំរាមកំហែង រំលោភបំពាន សិទ្ធិកាន់កាប់លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់ លោក និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅ នឹងអាស្រ័យផលលើដីកេរ្តិ៍ដូនតាតកូនតចៅយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់។

ករណីនេះរដ្ឋបាលស្រុករមាសហែក សូមឆ្លើយបំភ្លឺជូនសាធារណ:ជនឲ្យបានជ្រាបថា ការចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ព្រំ ប៊ុនថន គឺជារឿងមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ហើយបច្ចុប្បន្ននេះគ្មានគ្រួសារណាមួយនៅក្នុងឃុំត្រពាំងស្តៅស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរឃុំរឹបអូសយកដីធ្លីរបស់គាត់ឡើយ។

ដែលផ្ទុយស្រឡះបច្ចុប្បន្នអាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀងកំពុងធ្វើការអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ របស់ប្រជាពលរដ្ឋបានប្រកបដោយនិរន្តរភាព។

អំពីករណីអាជ្ញាធរឃុំត្រពាំងស្ដៅ និងរដ្ឋបាលស្រុករមាសហែក ចុះត្រួតពិនិត្យនៅទីតាំងដីទំនាស់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលស្រុករមាសហែក សូមធ្វើការបំភ្លឺដូចតទៅ÷
*ស្តីអំពីការទំនាស់រវាងសាលាឃុំ និងព្រុំ មន់ ជាឪពុករស់នៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅមានដំណើររឿងដូចខាងក្រោម៖
ពាក់ព័ន្ធនឹងដីសាលាឃុំមានប័ណ្ណសម្គាល់សិទ្ធិត្រឹមត្រូវបានតម្កល់ទុក រហូតមកដល់ពេលបច្ចុប្បន្ននេះ ដីនេះនៅមុនឆ្នាំ១៩៧៩ ជាដីទួល និងមានដើមឈើដុះពាស់ពេញទីនេះ ក្រោយមកប៉ុលពតបានយកទួលនេះធ្វើជាកន្លែងសន្តិសុខ
យកអ្នកទោសមករុករាន ព្រៃឈើ ឬស្សី ហើយគ្មានប្រជាពលរដ្ឋណា មករស់នៅទីនេះឡើយ ។

ក្រោយពេលរំដោះសម័យប៉ុលពតដីទួលនេះបានបន្សល់ទុកនៅផ្ទះក្បឿងធំចំនួន៣ផ្ទះ មកទល់សម័យ
រដ្ឋកម្ពុជាឃុំបានយកកន្លែងនេះធ្វើជាកន្លែងកងឈ្លបនិងអង្គភាពឃុំ សម្រាប់ធ្វើដេប៉ូទិញជី ដូស្រូវ ចាន ឆ្នាំង .។ល។
នៅពេលនោះលោក គង់ ឈាង ជាគណៈកម្មាធិការឃុំត្រពាំងស្តៅមកទល់ឆ្នាំ១៩៩៣ ឃុំបានធ្វើប័ណ្ណសម្គាល់សិទ្ធិគ្មានទំនាស់ទេ ក្រោយមកលោក ព្រុំ មន់ បានសែងផ្ទះមកនៅលើដីទួលខាងត្បូងប្រហែលនៅឆ្នាំ១៩៩៥ ឃុំបានដាក់ពាក្យប្តឹងទៅឈ្មោះ ព្រុំ មន់ ហើយបានឡើងទៅដោះស្រាយនៅសាលាដំបូងខេត្តស្វាយរៀងចំនួន ២លើក ក្រោយពីការកាត់ក្តីរបស់តុលាការទាំង២លើកបានសម្រេចឲ្យឃុំឈ្នះក្តីទាំង២លើកប៉ុន្តែមិនទាន់មានចេញឯកសារអ្វីទេ ទុកឲ្យភាគីចុងចោទឧទ្ទរបន្ត ។

រហូតមកទល់ថ្ងៃពុធទី២៤ ខែមករាឆ្នាំ២០២៤ បងប្រុសរបស់លោក ព្រុំ ចន្ថន បានយកឯកសារមកអោយឃុំបញ្ជាក់ទទួលស្គាល់ការលក់ដើមធ្នង់ចំនួន៦ដើម នៅលើទឹកដីដែលមានការពាក់ព័ន្ធជាមួយនឹងឃុំដែលមិនទាន់បែងចែកច្បាស់លាស់នៅឡើយសូមបញ្ជាក់ថាដីនេះមានទំនាស់តាំងពីមុនអាណត្តិទី១របស់ក្រុមប្រឹក្សាទៀតផង។
ហើយនៅថ្ងៃនោះដែរបងប្រុសលោក ព្រុំ ចន្ថន មកបញ្ជាក់ឯកសារឃុំក៏បានណែនាំថា ឃុំមិនទាន់ហ៊ានបញ្ជាក់លើឯកសារនេះទេ ពីព្រោះដើមធ្នង់នេះ នៅលើដីទំនាស់ជាមួយនឹង រដ្ឋបាលឃុំពេលនោះឃុំ បានប្រាប់ថាចាំឃុំសុំយោបល់ទៅរដ្ឋបាលស្រុកសិនគាត់ត្រឡប់ទៅវិញទៅ។នៅចុងខែមករាឆ្នាំ ២០២៤រដ្ឋបាលស្រុកបានទទួលសំណើសុំកាប់ដើមធ្នូងទាំង ៦ដើមពីលោក គង់ ប៊ុនថន។

ពេលនោះលោកអភិបាលស្រុកបានចាត់ឲ្យមន្ត្រីសាលាស្រុកចុះទៅសហការណ៍ជាមួយនឹងរដ្ឋបាលឃុំត្រពាំងស្តៅដើម្បីចុះពិនិត្យជាក់ស្ដែងតាមការស្រាវជ្រាវ និងសាកសួរព័ត៌មានមួយចំនួនពីប្រជាពលរដ្ឋឃើញថាដើមឈើទាំងប្រាំ៦ដើមនេះបានដុះនៅលើដីទំនាស់នេះជាច្រើនឆ្នាំមកហើយ។ដូច្នេះរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំមិនអនុញ្ញាតឲ្យមានការលក់ដូរនោះទេ។

...

សព្វថ្ងៃនេះឃុំមានប្លង់រឹងមានទំហំដីទំហំ២ហ.ត៣៨អា៧ សង្ទីអាក្នុងនោះចែកជា៤ចំណែក
ទី១_ដីរដ្ឋបាលឃុំត្រពាំងស្តៅ
ទី២_ដីប៉ុស្តិ៍រដ្ឋបាលត្រពាំងស្តៅ
ទី៣_ដីមណ្ឌលសុខភាពត្រពាំងស្តៅ
ទី៤_ដីទំនាស់ ជាមួយឈ្មោះ ព្រុំ មន់
+ឈ្មោះព្រុំ មន់ (បច្ចុប្បន្នបានទទួលមរណភាព)
ការទំនាស់មានតែមួយគ្រួសារប៉ុណ្ណោះហើយដីទំនាស់នេះមានទំហំប្រមាន៦៥អាចំណែកដីគណបក្សមានប័ណ្ណសម្គាល់សិទ្ធិផ្សេងហើយ មានទំហំ១ហ.ត០២អា៨៩សង្ទីអាដីសរុបទាំង២ប្លង់ដែលឃុំគ្រប់គ្រងមានទំហំ ៣ហ.ត ៤១អា ៥៩សង់ទីអា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print