ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង ៧គីឡូក្រាម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧០០ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀនជាប្រភេទកេតាមីន(KETAMINE) ទម្ងន់ ៤,៩៧៣.៨០ក្រាម និង ប្រភេទអ៊ុចស្តាស៊ី(MDMA) ទម្ងន់ ២,៥២៨ក្រាម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២ (ពីរ)នាក់៖ ១. ឈ្មោះ ប្រាក់ ភិរម្យ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ និង ២. ឈ្មោះ ផា វុត្ថា ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ និងជនត្រូវចោទគេចខ្លួនចំនួន ២ (ពីរ)នាក់ ៖ ១. ឈ្មោះ ខែក ចាន់រិទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ ញាតិខ្មែរ និង ២ដោយខុសច្បាប់ ២. ឈ្មោះ ស្រី សុធី ភេទប្រុស អាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញគួរ ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំ នីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងជនត្រូវចោទគេចខ្លួន ១ (មួយ) នាក់ទៀត ឈ្មោះ អ៊ុឡា ភេទស្រី អាយុប្រហែល ៣៥ឆ្នាំ ជនជាតិឡាវ សញ្ជាតិឡាវ ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់រាជធានី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បទល្មើសមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤៨ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀ ងញៀន។
បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ០២នាក់ ជាប់ចោទពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្នជនជាប់ចោទខាងលេីនេះ ត្រូវបានបញ្ជូនខ្លូនទៅកាន់ពន្ធនាគារបណ្តោះអាសន្ន ដេីម្បីអនុវត្តនីតិវិធីច្បាប់៕ដោយ៖តារា