ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា បុរសម្នាក់ផ្ទុះគ្រាប់មីនបណ្តាលឱ្យរងរបួសធ្ងន់នៅស្រុកសំឡូត។
លោកអធិការស្រុក បានឱ្យដឹងទៀតថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយជនរងគ្រោះឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ តាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានដើរទៅចំការ ដើម្បីគាស់ល្មៀត ប៉ុន្តែត្រូវបានជួបគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (គ្រាប់មីន 69) បណ្តាលរងរបួស ជើងទាំង០២ និងដៃ ។
ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានចុះធ្វើការត្រួតពិនិត្យ និងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយរថយន្តយោធា ដើម្បីសម្រាកព្យាបាល៕
...