ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយសារអំណាចអគ្គីភ័យខ្លាំងពេកក្នុងការបាញ់ពន្លត់ធ្វើឱ្យខូចខាតឆេះផ្ទះ ថ្មប្រក់ស័ង្កសី ចំនួន០២លែ្វងអស់ទាំងស្រុងទំហំ ១៥ម៉ែត្រ x៣៥ម៉ែត្រ និងបណ្តាលឱ្យឆេះរាលដាលផ្ទះចំនួន ០១ខ្នងអស់២០ភាគរយ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះកើតឡើងនៅវេលាម៉ោង២:៣៥នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ។
-ម្ចាស់ឈ្មោះ:អាង បូរ៉ា ភេទប្រុសស អាយុ ៤៤ឆ្នាំជនជាតិខែ្មរ។
-មុខរបរ: មន្រី្តយោធា
-ស្លាប់ និងរបួសមនុស្សគ្មាន
នៅម៉ោង០៦:១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង៤៤០ ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យ៧១១ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ ម៉ែត្រគូប, រថយន្តអគ្គិភ័យបញ្ជាការទ័ពពិសេស៩១១ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩ឡានស្មើនឹង ៣៦ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១៨ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជនចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡានសើ្មនឹង២៧ ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីប៉េងហ៊ួតចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង២៤ម៉ែត្រគូប៕