កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង កំពុងចាត់វិធានការលើករណីរថយន្តធំដឹកសំពីងសំពោង នៅលើផ្លូវជាតិ៥៧ឬគោលដៅផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាឱ្យមន្ត្រីកងកម្លាំងត្រូវចុះត្រួតពិនិត្យ លើករណីម្ចាស់រថយន្តធុនធំដឹកសំពីងសំពោងឆ្លងកាត់ផ្លូវជាតិលេខ៥៧ឬគោលដៅផ្លូវជាតិលេខ៥ជាបន្ទាន់។

ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃកន្លងទៅ ពលរដ្ឋធ្វើដំណើរនៅលើផ្លូវជាតិ៥៧ឬគោលដៅផ្លូវជាតិលេខ៥ បានសម្តែងការងឿងឆ្ងល់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់រថយន្តដឹកសំពីងសំពោងជាច្រើនគ្រឿង ដែលអាចបើកបរនៅលើដងផ្លូវដោយសេរី និងគ្មានការហាមឃាត់ពីសមត្ថកិច្ចនោះឡើយ។
ប្រភពពីប្រជាពរដ្ឋបានបញ្ជាក់ថា មានរថយន្តធំៗដឹកសំពីងសំពោងជាច្រើនគ្រឿង បានបើកបរនៅតាមផ្លូវជាតិលេខ៥៧ឬគោលដៅផ្លូវជាតិលេខ៥ទេ គឺឆ្លងកាត់គោលដៅនគរបាលចរាចរណ៍ដោយគ្មានការហាមឃាត់ ឬត្រួតពិនិត្យពីសមត្ថកិច្ចនោះឡើយ។
ប្រភពដដែលបានបន្តថា រថយន្តធំៗដឹកសំពីងសំពោងបានបើកបរជារៀងរាល់ថ្ងៃមិនខ្វល់ពីការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ។ ហើយក៍មិនដែលឃើញនគរបាលចរាចរណ៍បញ្ឈប់មិនអោយធ្វើចរាចរណ៍ទៀតឡើងបណ្តោយអោយបើកបរយ៉ាងរលូនជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទូទៅបានមានចំងល់ដែរថា រថយន្តធំៗដែលដឹកសំពីងសំពោងទាំងនោះ តើធ្វើដំណើរនៅលើដងផ្លូវត្រឹមត្រូវតាមច្បាប់ដែរឬទេ? ទើបអាចបរឆ្លងកាត់គោលដៅដាក់ត្រួតពិនិត្យរបស់នគរបាលចរចារណ៍បាន។
យ៉ាងណាក៏ដោយ ពលរដ្ឋបានសង្កេតឃើញថា ការដឹកសំពីងសំពោងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ ពិសេសបើរថយន្តធុនធំដឹកសំពីងសំពោងទាំងនោះ បើកបរដោយមិនគោរពច្បាប់។
បើទោះបីជាមិនទាន់មានចំណាត់ការណាមួយ ទៅលើម្ចាស់រថយន្តធុនធំដឹកសំពីងសំពោងទាំងអស់នោះក៏ដោយ ប៉ុន្តែបើតាមលោកចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាឱ្យមន្ត្រីកងកម្លាំងត្រូវចុះត្រួតពិនិត្យបញ្ហានេះជាបន្ទាន់។
ជុំវិញរឿងនេះ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាចាត់វិធានការចំពោះបញ្ហានេះផង ព្រោះបារម្ភខ្លាចកើតមានឧបហេតុគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុកើតឡើង ដែលនាំឱ្យបន្សល់ទុកសោកនាដ្យកម្មបាត់បង់អាយុជីវិតមនុស្សនៅលើដងផ្លូវសាធារណៈផងដែរ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print