រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នឹងធ្វើការជ្រើសតាំងឥស្សរជន ២ (ពីរ) រូបជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ ឥស្សរជនចំនួន២រូប បានអញ្ជើញចូលរួមដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយភ្ជាប់មកជាមួយនៅឯកសារដូចខាងក្រោម៖
១-ជីវប្រវត្តិសង្ខេបរបស់បេក្ខជន ០១ច្បាប់
២-មានសញ្ជាតិខ្មែរតាំងពីកំណើត (សេចក្តីចម្លងសំបុត្រកំណើត) ០១ច្បាប់
៣-អាយុយ៉ាងតិច ៤០ឆ្នាំ (ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយមានបញ្ជាក់ ពីអជ្ញាធរមានសមត្ថកិច្ច) ០១ច្បាប់
៤-លិខិតបញ្ចក់ថាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ០១ច្បាប់
៥-លិខិតថ្កោលទោស (អាចផ្តល់យ៉ាងយូរនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤) ០១ច្បាប់
៦-រូបថតទំហំ ៤x៦ (ថតចំពីរមុខ) គ្មានពាក់វ៉ែនតា ០៣សន្លឹក
(ពាក្យសុំឈរឈ្មោះជាបេក្ខជន មានផ្តល់ជូននៅអគ្គលេខាធិការដ្ឋានរដ្ឋសភា)

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ រៀងរាល់ថ្ងៃធ្វើការ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ ពេលព្រឹកចាប់ពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១១:០០ នាទី ពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលបរិច្ឆេទឈប់ទទួលពាក្យសុំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទី​ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print