គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៥ កុម្ភៈ កើតឡើងចំនួន ០៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៨លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០២នាក់), រងរបួសសរុប ១២នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៦នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៣នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០២នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ  ០២លើក (ស្លាប់ ០១នាក់), ស្រវឹង ០១លើក (ស្លាប់ ០នាក់) និងកត្តាយាន ០២លើក (ស្លាប់ ០នាក់) ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print