សម្តេចធិបតី ៖ កម្ពុជាកំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក តែកម្ពុជាបានដោះស្រាយបញ្ហាចំពោះមុខ និងបានអន្តរាគមជាច្រើនលើកដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយ ឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ដែលប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្រ្គាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព និងពិការភាពព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាចំពោះមុខ និងការអន្តរាគមន៍ជាច្រើនដើម្បីដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងកំឡុងពេលជួបវិបត្តិសាកលផ្ទួនៗកន្លងមក។

លើសពីនេះ សម្តេចធិបតី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជំរុញការដោះស្រាយបញ្ហាប្រឈមចំពោះស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន តាមរយៈការដាក់ចេញគោលនយោបាយជាច្រើនទៀតដើម្បីជួយដល់សង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ៖ រាជរដ្ឋាភិបាលបានត្រៀមថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលដែលប្រជាកសិករ មានបញ្ហាប្រឈមនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែលទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយជាចាំបាច់បំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print