សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ដោយសារតែឆ្នាំនេះស្រូវបានថ្លៃ ទើបកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្រាន់តែខេត្តពោធិ៍សាត់មួយប៉ុណ្ណោះ ការធ្វើស្រូវប្រាំងមានលើសផែនការរហូតដល់ទៅ ២៧៩% ដែលចំណុចនេះ រាជរដ្ឋាភិបាល ត្រូវតែរកលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជូនពួកគាត់។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្ម គឺដើម្បីជួយដល់កសិករទៅលើផ្នែកបច្ចេកទេស ដើម្បីឱ្យពួកគាត់ធ្វើស្រែទទួលបានទិន្នផលខ្ពស់។នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលនយោបាយគាំពារសង្គម មិនមែនជាការបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។ សម្ដេចធិបតី បានថ្លែងថាគោលនយោបាយគាំពារសង្គមនៅតែជាអទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយថាការធ្វើបែបនេះនឹងជួយប្រជាពលរដ្ឋមានលទ្ធភាពរស់ក្នុងរយៈពេលវែង។
សម្ដេចលើកឡើងបែបនេះដោយថាការផ្ដល់ជំនួយដល់ពលរដ្ឋធ្វើឡើងក្នុងពេលជួបការលំបាកប៉ុណ្ណោះមិនមែនជានិរន្តនោះទេ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ ប្រសិនបើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print