ខេត្តកោះកុង និងខេត្តព្រះសីហនុ​ នឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី១០-២០%

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខណៈ​ខេត្តកោះកុង និងខេត្តព្រះសីហនុ​ នឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី១០-២០%។

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើតំបន់មាត់សមុទ្រ និងតំបន់វាលទំនាប ខណៈតំបន់ខ្ពង់រាបទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៧°C
⁃ ខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

...

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ខេត្តកោះកុង និងខេត្តព្រះសីហនុនឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី១០-២០%
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print