យោងទៅតាមទស្សនាវដី្តពាណិជ្ជកម្ម Forbes ដែលបានចេញផ្សាយចុងក្រោយ បំផុតឲ្យដឹងថា ក្លិបបាល់ទាត់ Real Madrid បានធ្លាក់មកតំណែងលេខ២វិញក្នុង ចំណោមក្រុមកីឡាដែលមានលុយច្រើន ជាងគេលើពិភពលោក ។
ទស្សនាវដ្តី Forbes បានបង្ហាញថា ក្រុម ដែលមកឆក់យកតំណែងរបស់ក្លិប Real Madrid នោះគឺ ជាក្រុមបាល់ឱបរបស់ អាមេរិកឈ្មោះ Dallas Cowboys ដោយពួកគេមានលុយសរុបប្រមាណ៤ពាន់លាន ដុល្លារអាមេរិកស្មើនឹង៣,០៣ពាន់លានផោនអង់គ្លេស ។ Dallas Cowboys គឺជា ក្រុមកីឡាដែលមិនមែនជាក្លិបបាល់ទាត់អាជីពដំបូងគេដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតរបស់ពិភពលោកហើយពួកគេបានចាប់ផ្តើមក្រុមនៅក្នុងឆ្នាំ២០១១ ប៉ុណ្ណោះ ។
ចំណែកក្រុមបាល់ទាត់ Real Madridឈរលំដាប់លេខ២មានទឹកប្រាក់៣,៦៥ពាន់លានដុល្លារនិង លំដាប់លេខ៣បានទៅលើក្រុមនៅប្រទេសអេស្ប៉ាញដូចគ្នាគឺBarcelona ដែលមានទឹកប្រាក់៣,៥៥ពាន់ លានដុល្លារ ។
ក្រុមបាល់ទាត់បិសាចក្រហមរបស់អង់គ្លេស Manchester United ឈរលំដាប់ លេខ៥មានលុយចំនួន៣,៣២ពាន់លាន ដុល្លារ។ ក្លិបនេះធ្លាប់ឈរចំណាត់ថ្នាក់ លេខ១កាលពីឆ្នាំ២០១១និថ២០១២។ ចំណែកក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ឈរលំដាប់លេខ២៣ Manchester City ឈរលេខរៀងទី២៨ និង Liverpool នៅ លេខរៀងទី៤១ ។
ខាងក្រោមនេះគឺជាក្រុមកីឡាកំពូលទាំង១០មានលុយច្រើនជាងគេលើពិភពលោក
1.Dallas Cowboys មានលុយ៤ពាន់ លានដុល្លារ $4bn (£3.03bn)
2.Real Madrid មានលុយ3.65ពាន់ លានដុល្លារ $3.65bn (£2.77bn)
3.Barcelona មានលុយ3.55ពាន់ លានដុល្លារ $3.55bn (£2.69bn)
4.New York Yankees មានលុយ3.4 ពាន់លានដុល្លារ $3.4bn (£2.58bn)
5.Manchester United មានលុយ3.32 ពាន់លានដុល្លារ $3.32bn (£2.52bn)
6.New England Patriots មានលុយ 3.2ពាន់លានដុល្លារ $3.2bn (£2.43bn)
7.New York Knicks $3bn មានលុយ ៣ពាន់លានដុល្លារ (£2.27bn)
8.Washington Redskins មានលុយ 2.85ពាន់លានដុល្លារ $2.85bn (£2.16bn)
9.New York Giants មានលុយ2.8ពាន់ លានដុល្លារ $2.8bn (£2.12bn)
10.Los Angeles Lakers មានលុយ 2.7ពាន់លានដុល្លារ $2.7bn (£2.05bn)
ដោយ៖ ដេវីត