កីឡាករ Kelechi Iheanacho បានស៊ុតបាល់ប៉េណាល់ទីឈ្នះ ខណៈដែលនីហ្សេរីយ៉ាបានឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់Africa Cup of Nations ឆ្នាំ២០២៣ ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៤–២ លើអាហ្វ្រិកខាងត្បូង។ ចំណែកក្រុមកូដឌីវ័របានយកឈ្នះកុងហ្គោ១ទល់០ ដើម្បីកក់កន្លែងវគ្គផ្តាចព្រ័ត្រនៅពានរង្វាន់នេះ។
ការប្រកួតក្នុងទីក្រុង Bouake រវាងនីហ្សេរីយ៉ាងនិងអាហ្វ្រិកខាងត្បូងបានបញ្ចប់ក្នុងលទ្ធផល ១–១ បន្ទាប់ពីបញ្ចប់ដ៏គួរឱ្យកត់សម្គាល់ដល់ម៉ោងធម្មតា រហូតដល់ម៉ោងបន្ថែមទៀតក៏នៅតែស្មើគ្នា រហូតដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។
Mokoena គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអាហ្រ្វិកខាងត្បូងពីរនាក់ដែលឃើញការស៊ុតបាល់បញ្ចូលទីរបស់ពួកគេបានសង្គ្រោះដោយអ្នកចាំទី Stanley Nwabali ខណៈដែលក្រុម Super Eagles បានទទួលជ័យជម្នះដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដែលពួកគេនឹងត្រូវប្រកួតជាមួយក្រុមកូដឌីវ័របន្ទាប់ពីម្ចាស់ផ្ទះបានផ្តួល DR Congo ។
ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីបានជួយឲ្យនីហ្សេរីយ៉ាយកឈ្នះអាហ្វ្រិកខាងត្បូង ៤ទល់២។ ដោយខាងអាហ្វ្រិកខាងត្បូងស៊ុតមិនចូល២គ្រាប់ ខណៈដែលនីហ្សេរីយ៉ាស៊ុតមិនចូល១គ្រាប់។
ជាមួយគ្នានេះ Sebastien Haller បានស៊ុតបញ្ចូលទីអ្នកឈ្នះខណៈដែលម្ចាស់ផ្ទះ២០២៣ Africa Cup of Nations ម្ចាស់ផ្ទះ កូដឌីវ័រ បានយកឈ្នះកុងហ្គោក្នុងលទ្ធផល១ទល់០។ គ្រាប់បាល់តែមួយគត់នៃការប្រកួតក្នុងទីក្រុង Abidjan បានកើតឡើងនៅនាទីទី៦៥នៅពេលដែលបាល់ហោះផុតអ្នកចាំទី Lionel Mpasi របស់កុងហ្គោ។
កូតឌីវ័របានបណ្តេញលោក Jean-Louis Gasset ចេញពីតំណែងជាគ្រូបង្វឹក មុនពេលឆ្លងកាត់វគ្គចែកពូល ហើយត្រូវការគ្រាប់បាល់ចុងម៉ោងទល់នឹងសេណេហ្គាល់ និងម៉ាលី ដើម្បីឈានទៅវគ្គបួនក្រុមចុងក្រោយ។ ប៉ុន្តែគ្រូបង្វឹកបណ្តោះអាសន្ន Emerse Fae ឥឡូវនេះមានឱកាសដឹកនាំដំរីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយប៉ះម្ចាស់ជើងឯក៣សម័យកាលនីហ្សេរីយ៉ានៅទីក្រុង Abidjan នៅថ្ងៃអាទិត្យខាងមុខនេះ៕ (រូបភាព ៖ BBC Sport)