ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញប្រគល់រថយន្ត១គ្រឿងជាអំណោយដ៏ថ្លៃថ្លា លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត និងប្រគល់ផែនទីភូមិសាស្រ្តស្រុកជាំក្សាន្ត។
គួររំលឹកផងដែរថា ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកអភិបាលខេត្ត គីម រិទ្ធី នឹងឧបត្ថម្ភជូនដល់គណៈបញ្ជាការឯកភាពស្រុក ក្រុងទាំង៨ ក្នុងខេត្តព្រះវិហារ សំដៅជំរុញការពង្រឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក គីម រិទ្ធី អភិបាល នៃអភិបាលខេត្តព្រះវិហារ មិនត្រឹមគិតគូរដល់មន្ត្រីថ្នាក់ដឹកនាំតាមមូលដ្ឋានទេ លោកបានយកចិត្តទុកចំពោះការរស់នៅ ជីវភាព របស់ប្រជាពលរដ្ឋ ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់មូលដ្ឋាន ស្វែងយល់ពិតប្រាកដ ដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជូនជាសមិទ្ធផលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕