តើបងប្អូនធ្លាប់ទៅដល់ ទីតាំងសហគមន៍ទេសចរណ៍កំពង់លួង ខេត្តពោធិ៍សាត់ទេ

ចែករំលែក៖

ខេត្តពោធិ៍សាត់ : ទស្សនាខេត្តពោធិ៍សាត់នាគិម្ហៈរដូវ សហគមន៍ភូមិបណ្ដែតទឹកកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ស្ថិតនៅចម្ងាយ ប្រហែល៥គ.ម ពីផ្លូវជាតិលេខ៥ ចំណុចប្រសព្វទីរួមស្រុកក្រគរ ។ កំពង់លួង ជាគោលដៅទេសចរណ៍ដ៏ស្រស់បំព្រង និងភូមិបណ្ដែតទឹកដែលបង្ហាញដល់ភ្ញៀវទេសចរ ពីទំនៀមទម្លាប់ ប្រពៃណីជំនឿ សាសនាចម្រុះរបស់ប្រជាជនសហគមន៍ ជាពិសេសមុខរបរជាមូលដ្ឋានរបស់ប្រជានេសាទ តាមរដូវកាល ដែលជាជីវភាពមួយបន្តមករាប់តំណមនុស្សតាំងពីបុរាណកាល ។
បច្ចុប្បន្នភ្ញៀវទេសចរ អាចជួលទូកជិះកម្សាន្ត ទស្សនាភូមិបណ្តែតទឹក ព្រៃរនាម ការនេសាទបែបប្រពៃណី និងថ្ងៃលិចដ៏ស្រស់ស្រទន់លើផ្ទៃបឹងទន្លេសាប ។
ជាដំបូងយើងធ្វើដំណើរមកដល់ផ្សារក្រគរ មានផ្លូវបំបែកជាបួន រវាងផ្លូវជាតិលេខ៥ និងលេខ៥៤ និងផ្លូវលេខ៥៣B ត្រង់ទីប្រជុំជនស្រុកក្រគរ និងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៤ ពីទីប្រជុំជនស្រុកក្រគរ ចម្ងាយ៧គីឡូម៉ែត្រ។ បន្ទាប់មកត្រូវឆ្លងកាត់ ភូមិទី៤ សាលាឃុំកំពង់លួង និងអនុវិទ្យាល័យកំពង់លួងទើបទៅដល់មាត់ទឹក ដែលទីនោះមាន ទូកតូចធំ នៅតំរៀបគ្នារង់ចាំដឹកទេសចរ និងដឹកទំនិញ ផ្សេងៗ ទៅផ្គត់ផ្គង់ជីវភាពអ្នករស់នៅលើភូមិបណ្តែតទឹក។
ទិដ្ឋភាពក្នុងភូមិ មានភូមិចំនួន៤ នៅលើទឹក និង១ភូមិទៀតនៅលើគោក។ ភូមិលើទឹក មានភូមិទី១ ទី២ ទី៣ និងទី៥។ នៅក្នុងភូមិមានសេវាគ្រប់យ៉ាងដូចជា សេវាលក់ទំនិញ ហូបចុក ទំនិញប្រើប្រាស់គ្រប់យ៉ាង លើលែងតែគ្រឿងយន្តធំៗ។ ជាមួយគ្នានោះ មានវត្តខ្មែរ វត្តវៀតណាម ព្រះវិហាគ្រឹះសាសនា មានជនជាតិរស់នៅចម្រុះគ្នាមានខ្មែរ វៀតណាម ចាម ចិន និងមានមុខរបរចម្រុះ ដូចជានេសាទត្រី និងជួញដូរផ្សេងៗ។
ទេសភាពព្រៃរនាម ឬព្រៃលេចទឹក សត្វស្លាបចុះរកចំណី និងហិចហើរជាច្រើនប្រភេទ ទូកអ្នកនេសាទ ទេសភាពផ្ទៃទឹក ទេសភាពភូមិបណ្តែតទឹកពេលយប់ «ដូចជាទីក្រុងមួយដែលកំពុងអណ្តែតទឹក»។
សូមបញ្ជាក់ថា, កន្លងទៅ៤ឆ្នាំមុនតាមអោយដឹងពីរដ្ឋបាលខេត្ត ការបំរើសសេវាដឹកទេសចរក្នុងសហគមន៍នេះ មានទូកចំនួន៣២ «ទូកតូចចំណុះ៣ ទៅ៦នាក់ ចំនួន២៧ទូក និងទូកធំចំណុះចាប់ពី ៧ដល់៣០នាក់ ចំនួន៣ទូក» សម្រាប់ដឹងភ្ញៀវកម្សាន្ត មើលទេសភាព និងជីវភាពរស់នៅ របស់អ្នកភូមិដោយកំណត់តម្លៃសេវាទូក ១៣ដុល្លារ /មួយម៉ោង(ទូកតូច) ឬ២ដុល្លារ /នាក់ /ម៉ោង(ទូកសាឡង់)។ ផ្ទះសំណាក់លើទឹក ( Homestay) មានចំនួន៣កន្លែង តម្លៃស្នាក់នៅ ៦ដុល្លារ /ម៉ោង /នាក់ /យប់ និងបម្រើសេវាហូបចុកបែបសាមញ្ញៗផងដែរ ជាពិសេសគឺត្រីតែម្តង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print