ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១២២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៥៦គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ១៦៧គ្រឿង និងម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥២១គ្រឿង រថយន្តធំ ១២គ្រឿង រថយន្តតូច ១៤៣គ្រឿង និងម៉ូតូចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,១០០គ្រឿង រថយន្តធំ ៤៩គ្រឿង រថយន្តតូច ១,១៦៩គ្រឿង ម៉ូតូ ៣,៨៨២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៧១៤គ្រឿង, រថយន្តធំ ៣០គ្រឿង, រថយន្តតូច ៨១៩គ្រឿង និងម៉ូតូ ២,៨៦៥គ្រឿង (២,៨៦៥ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សិលា