ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ផែនការសកម្មភាពរស់រវើក មិនមែនជាផែនការសកម្មភាពដែលសរសេរហើយ នៅក្រដាស និងឣនុវត្តឲ្យដូចបន្ទាត់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨»។
សម្តេចធិបតី បានថ្លែងបន្តថា ផែនការសកម្មភាពការងាររស់រវើក គឺត្រូវដាក់ទិសដៅសមិទ្ធកម្មជាគោល ឣ្វីដែលមាននៅលើក្រដាសត្រូវកែសម្រួលឲ្យស្របទៅតាមសមិទ្ធកម្មដែលយើងចង់បាន។ ជាការពិតត្រូវឣនុវត្តនៅក្នុងក្របខណ្ឌច្បាប់ ជាក្របខណ្ឌកម្រិតមួួយហើយ ប៉ុន្តែការឣនុវត្តកុំងាប់ក្រឡា ឬខ្លាចមិនហ៊ានកែប្រែ ពីព្រោះ «ពេលវេលាជាមាសពេជ្រ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ទស្សនកិច្ចនៅថៃ ៩ ម៉ោង ខ្ញុំ(សម្ដេចធិបតី នាយករដ្ឋមន្ត្រី) និងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាទៅលើ ៣ ចំណុចជាសំខាន់ ក្នុងនោះទី១ គឺ នយោបាយការទូត។ ចំណុចនេះភាគីកម្ពុជា-ថៃ បានព្រមព្រៀងបង្កើនកម្រិតទំនាក់ទំនងប្រទេសទាំងពីរ ដ ល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ទី២ ពិភាក្សាលើទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសពិភា ក្សាលើការបង្កើនការវិនិយោគនៅកម្ពុជា។ ទី៣ ពិភាក្សាពីការបង្កើនទីផ្សារការងារសម្រាប់ពលករ កម្ពុជានៅថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ គឺបានទាក់ម៉ូយបានប្រមាណ១៧២គម្រោង មានទុនវិយោគ ជិត៤ពាន់ លានដុល្លារ និងអាចបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋជាង១៩ម៉ឺនកន្លែង ៕