លោកសន្តិបណ្ឌិត នេត សាវឿន៖ ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤ គឺពិតជាប្រវត្តិសាស្ត្រ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្រកាសឈរឈ្មោះជាប្រធានព្រឹទ្ធសភា សំឡេងអង្គបោះឆ្នោតគឺពិតជាមានអត្ថន័យបំផុត និងមិនអាចកាត់ថ្លៃបាន

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកសន្តិបណ្ឌិត នេត សាវឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ថ្លែងបែបនេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ ២ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤នេះ ។

ជាមួយនឹងការថ្លែងនូវការអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ខាងមុខនេះ គឺពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏សារៈសំខាន់បំផុត ពីព្រោះថាថ្វីត្បិតតែការបោះឆ្នោតអសកលក៏ពិតមែន ប៉ុន្តែសូមយើងទាំងអស់គ្នាចងចាំថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឈរឈ្មោះជាប្រធានព្រឹទ្ធសភា ដូច្នេះសំឡេងនៃអង្គបោះឆ្នោតរបស់យើង គឺពិតជាមានអត្ថន័យបំផុត និងមិនអាចកាត់ថ្លៃបាន។

ក្នុងឱកាសនោះដែរ លោកសន្តិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។

ជាមួយគ្នានោះ លោកសន្តិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់អង្គបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print