ម្ចាស់ផ្ទះកូតឌីវ័រគ្រងជើងឯក Africa Cup of Nations ឆ្នាំ២០២៣ជាលើកទី៣ក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

កីឡាករ Sebastien Haller គឺជាវីរបុរសសម្រាប់ប្រទេសកូតឌីវ័រម្តងទៀត ខណៈដែលម្ចាស់ផ្ទះមួយនេះបានតាមពីក្រោយដើម្បីផ្តួលនីហ្សេរីយ៉ា និងឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង។

ខ្សែ ប្រយុទ្ធ ដែល បាន ស៊ុត បាល់ បញ្ចូល ទី អ្នក ឈ្នះ វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ ត្រឹម តែ១៣ខែ ប៉ុណ្ណោះ ពី ការ វិល ត្រឡប់ពីជំងឺ មហារីក ពងស្វាស នោះ បាន ទាត់ ចូល ការ បញ្ជូន របស់ Simon Adingra ដោយ នៅ សល់ រយៈពេល៩នាទី ទៀត ចប់ការប្រកួតដើម្បី បញ្ចប់ ការនាំមុខនៅតង់ទី២ និងធ្វើ ឱ្យ មាន ការ អបអរ យ៉ាង ខ្លាំង នៅ ក្នុងកីឡដ្ឋានប្រទេសរបស់ខ្លួន។

 កីឡាករ William Troost-Ekong បានជួយឲ្យនីហ្សេរីយ៉ានាំមុខមុន៧នាទីមុនចប់តង់ទីមួយ នៅពេលដែលខ្សែការពារកណ្តាលរូបនេះបានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនបាល់ពីជ្រុងពីចម្ងាយ។ Franck Kessie បានហក់តែតបញ្ចូលទីឲ្យក្រុមម្ចាស់ផ្ទះកូតឌីវ័រតាមស្មើនៅតង់ទី២នាទីទី៦២ ពីការបញ្ជូនបាល់របស់កីឡាករ Adingra

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលរាប់បញ្ចូលទាំងការចាកចេញរបស់គ្រូបង្វឹកលោក Jean-Louis Gasset បន្ទាប់ពីការបរាជ័យពីរលើកក្នុងវគ្គចែកពូល ក្រុមកូតឌីវ័របានលើកពានទ្វីបទី៣ជាមួយនឹងជ័យជម្នះដែលសមនឹងទទួលបាន។ កូតឌីវ័របានបន្ថែមការឈ្នះពាន Nations Cup ពីមុនរបស់ពួកគេក្នុងឆ្នាំ១៩៩២ និងឆ្នាំ២០១៥ ហើយក្លាយជាម្ចាស់ផ្ទះការប្រកួតដំបូងគេដែលឈ្នះចាប់តាំងពីអេហ្ស៊ីបលើកពានកាលពីឆ្នាំ២០០៦។

គ្រូបង្វឹកបណ្ដោះអាសន្នលោក Emerse Fae បានដឹកនាំកូតឌីវ័រតាមរយៈវគ្គជម្រុះដែលរួមបញ្ចូលការទទួលជ័យជម្នះយ៉ាងខ្លាំងលើក្រុមការពារតំណែងជើងឯកសេណេហ្គាល់ និងម៉ាលី បន្ទាប់ពីស្មើគ្នានៅចុងការប្រកួតទាំងពីរ។

 កូតឌីវ័របានចំណាយប្រាក់ជាង១ពាន់លានដុល្លារ សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួត ដោយបានវិនិយោគចំនួនទឹកប្រាក់ស្រដៀងគ្នាលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ហើយប្រធានាធិបតីកូតឌីវ័រ Alassane Outtara បានចូលរួមក្នុងការប្រារព្ធពិធីក្រោយការប្រកួតនៅក្នុងកីឡដ្ឋានដែលមានឈ្មោះរបស់គាត់។

 ម្ចាស់ជើងឯកកូតឌីវ័រដែលគ្រងជើងឯកទទួលបានប្រាក់រង្វាន់៧លានដុល្លារ  ខណៈដែលនីហ្សេរីយ៉ាទទួលបាន៤លានដុល្លារដោយសហព័ន្ធបាល់ទាត់អាហ្រ្វិក។ កូតឌីវ័រក្លាយជាប្រទេសម្ចាស់ផ្ទះទាំង១២ដើម្បីឈ្នះពាន Nations Cup ខណៈដែលនីហ្សេរីយ៉ាបានជួបការបរាជ័យជាលើកទី៥ក្នុងការប្រកួតវគ្គជម្រុះ និងលើកទី២របស់ពួកគេនៅទីក្រុង Abidjan បន្ទាប់ពីចាញ់កាមេរូនក្នុងឆ្នាំ១៩៨៤ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print