វាយប្រហារនៅទីក្រុង Nice ប្រទេសបារាំង ស្លាប់៨០នាក់ និងរាប់សិបនាក់ទៀត​រងរបួស

ចែករំលែក៖

រថយន្តធុនធំមួយគ្រឿងបានបើកបំបុកចូលទៅកាន់ហ្វូងមនុស្ស បន្ទាប់ពីការប្រារព្ធពិធីបុណ្យ Bastille Day នៅក្នុងទីក្រុង Nice ភាគខាងត្បូងប្រទេសបារាំង បណ្តាលឲ្យមនុស្សយ៉ាងតិច៨០នាក់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី កាលពីព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៦ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសបារាំង ។

...

ប្រភពបន្តថា ហេតុការណ៍នេះបានកើតឡើង អំឡុងពេលដែលមានការបាញ់កាំជ្រួច ស្ថិតនៅទីលានដ៏ល្បីល្បាញ Promenade des Anglais ។ អ្នកបើកបររថយន្តធុនធំត្រូវសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបើករថយន្តក្នុងរយៈចម្ងាយជិត២គីឡូម៉ែត្រ ។ នៅលើរថយន្ត សមត្ថកិច្ចបានរកឃើញគ្រាប់បែក និងកាំភ្លើងផងដែរ ។

មន្ត្រីបារាំងអះអាងថា នេះជាការវាយប្រហារមួយ ដូច្នេះស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នស្នាក់នៅក្នុងគេហដ្ឋាន កុំចេញទៅក្រៅ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ក្រុមខ្លួននៅឡើយទេ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបារំាង លោក Pierre Henry Brandet បានថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេតថា តើអ្នកបើកបររថយន្តបំបុកខាងលើ ធ្វើសកម្មភាពតែម្នាក់ឯង ឬមានគ្នីគ្នាយ៉ាងណា?

ប្រភពខ្លះអះអាងថា មានការផ្ទុះអាវុធទៅវិញទៅមកផងដែរ ៕

https://www.facebook.com/nkdnews/videos/584549718371433/

we

france (11)

france (4)

france (1)

france (7)

france (2)

france (10)

france (9)

france (5)

france (8)

france (6)

france (12)

france (3)

re-1

54

y5

t4

ប្រែសម្រួល៖ ថាច់ យ៉ាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print