ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ២០២៩ ដែលជាទីក្រុងទីពីររបស់ប្រទេសចិនដែលធ្វើដូច្នេះបន្ទាប់ពីទីក្រុងស៊ាងហៃក្នុងឆ្នាំ២០១១។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ប្រទេស ចិន ក៏ បាន ធ្វើ ជា ម្ចាស់ ផ្ទះ ក្នុង ការ ប្រកួត កីឡា ហែលទឹក World Aquatics short courses (២៥ម៉ែត្រ) នៅHangzhou ក្នុង ឆ្នាំ២០១៨។
ការ ប្រកាស នេះ ធ្វើ ឡើង នៅ ពាក់ កណ្តាល នៃ ការ ប្រកួត ជើង ឯក ពិភព លោក នា ពេល បច្ចុប្បន្ន ក្នុង ទីក្រុង Doha ដែលប្រទេស ចិន បាន គ្រប់ គ្រង ក្នុង សប្តាហ៍ ទី មួយ ដោយ យក មេដាយ មាស១៦ក្នុង ចំណោម២៩ព្រឹត្តិការណ៍ ដើម្បី ឈរ លើកំពូល តារាង មេដាយ។
សេចក្តីថ្លែងការណ៍របស់ World Aquatics បានឲ្យដឹងថា “World Aquatics ថ្ងៃនេះបានបញ្ជាក់ថា រដ្ឋធានីរបស់ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Aquatics Championships – Beijing 2029។ ព្រឹត្តិការណ៍ World Aquatics ដ៏អស្ចារ្យនឹងស្វាគមន៍អត្តពលិកលំដាប់ពិភពលោកជាង២,៥០០ នាក់មកពីជាង២០០ប្រទេស និងតំបន់ដើម្បីចូលរួមប្រកួតក្នុងកីឡាទឹកចំនួន៦គឺហែលទឹក មុជទឹក ប៉ូឡូទឹក ហែលទឹកបែបសិល្បៈ ហែលទឹកបើកចំហ និងមុជទឹកខ្ពស់“។
ប្រធានសមាគមកីឡាហែលទឹកចិន លោក Zhou Jihong បាននិយាយថា ការផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះគឺសមស្របនឹងការស្រលាញ់កីឡាក្នុងទឹករបស់ចិន។ អ្នកស្រី បាន បន្ត ថា ” យើង មាន ប្រវត្តិ មោទនភាព យ៉ាង ខ្លាំង ក្នុង ការ ស្វាគមន៍ អត្តពលិក ក្នុង ទឹក ល្អបំផុត មក ប្រទេស របស់ យើង ។ ដូច្នេះយើងមានកិត្តិយសខ្លាំងណាស់ដែលទីក្រុងប៉េកាំងទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជលផលដ៏ធំបំផុតរបស់ពិភពលោកគឺ World Aquatics Championships នៅឆ្នាំ២០២៩“។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី និងទីក្រុង Budapest នឹងធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ២០២៥ និងធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៧រៀងគ្នា ៕ (រូបភាព ៖Reuters/CNA)