សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច ដែលមានន័យថា «រៀបចំផ្ទះខ្លួនយើងអោយស្អាត មុនចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងអោយស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ»។ សម្ដេចថា ទស្សនៈនេះត្រូវតែធ្វើបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺយើងបានធ្វើជាបន្តបន្ទាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ក្នុងការធ្វើជាសេនាធិការអោយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិគឺជាកិច្ចការសំខាន់ ការងារតាមដានត្រួតពិនិត្យគឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូលគឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន្ថរដ្ឋអោយក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការត្រួតពិនិត្យ និងតាមដាននេះគឺជាការងារស្នូល ក្នុងការធ្វើទំនើប កម្មដល់ស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកប ដោយ សមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយដើម្បីសម្រេចភារកិច្ចនេះ ការតាមដានត្រួតពិនិត្យ ការសង្កេតការស្រាវជ្រាវលើដំណើរការ នៃការអនុវត្តការងារ ដើម្បីវាយតម្លៃលើការទទួលខុសត្រូវ ធ្វើវិនិច្ឆ័យរកគុណសម្បត្តិ និងគុណវបត្តិ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរចំពោះការ ខិតខំប្រឹងប្រែង របស់ ក្រសួងអធិការកិច្ចក្នុងការធ្វើកំណែទម្រង់តាមដានត្រួតពិនិត្យនៅតាមក្រសួង ស្ថាប័ន នានាផងដែរ ខណៈការខិតខំនេះគឺ បាន ឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់ នូវឆន្ទៈដោយ ឥត ងាក រេ របស់រាជរដ្ឋាភិបាល សម្រាប់ អាណត្តិទី៧នេះ ហើយសម្តេចក៏បានជំរុញឲ្យក្រសួង អធិការកិច្ចត្រូវ ធ្វើការតាមដាន និង ត្រួតពិនិត្យបន្ថែមទៀតផងដែរ ដើម្បីធានានូវប្រសិទ្ធភាពការងារ របស់រដ្ឋបាលសាធារណៈ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print