ខេត្តកណ្ដាល៖ បុរសម្នាក់រត់ធ្លាក់ពីលើផ្ទះ បណ្ដាលស្លាប់ សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ចំណុចដីឡូតិ៍របស់ឈ្មោះ ចុង ជា ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ
៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក
.មានទីលំនៅសព្វថ្ងៃភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា ជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀន នឹងផឹកស្រាជាប្រចាំ និងមានសតិមិនល្អ ហើយមិនសូវហូបបាយ និងមានការ:ញ័រភ័យ ខ្លាច និងធ្លាប់ប៉ុនប៉ុងធ្វើអត្តឃាត ចងក ម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០២២ តែដោយគ្រួសារជួយទាន់។ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះបានប្រាប់ម្តាយថាក្តៅខ្លួន និងចុកពោះខ្លាំង ហើយម្ដាយក៏បានទិញថ្នាំឱ្យលេប ដល់វេលាម៉ោង១៧:០០នាទីជនរងគ្រោះក៏មានអាការៈ ក្ដៅខ្លួនខ្លាំងម្ដងទៀត ម្ដាយក៏យកថ្នាំគ្រុនក្ដៅឱ្យលេប ហើយជនរងគ្រោះក៏សម្ងំដេក។ ដល់វេលាម៉ោង១៩.៤០នាទីជនរងគ្រោះក៏ស្រែកហៅម្ដាយឲ្យជួយដោយនិយាយថា÷ម៉ែអើយជួយខ្ញុំផងគេតាមសម្លាប់ខ្ញុំ ម្ដាយក៏ឆ្លើយពីក្រោមផ្ទះមកវិញថា÷ម៉ែនៅហ្នឹងទេ ស្រាប់តែពេលនោះជនរងគ្រោះក៏រត់បុកជញ្ជាំងផ្ទះ(ជញ្ជាំងស្លឹក)ធ្លាក់មកក្រោមចូលទៅក្នុងដីផ្ទះរបស់ឈ្មោះ ទូច សុខគង់ ដោយជនរងគ្រោះ អត់មានស្លៀកពាក់ទេ មានតែភួយចំនួន០១រុំខ្លួនដោយមានសភាពរងាញ័រញាក់បែកញើសពេញខ្លួន ហើយឈ្មោះទូច សុខគង់ ក៍ជួយគ្រៀយកមកដាក់នៅដីឡូកន្លែងកើតហេតុ បន្ទាប់មកឈ្មោះ ទូច សុខគង់ បានរត់ទៅប្រាប់ម្ដាយឪពុករបស់ជនរងគ្រោះដើម្បីឲ្យមកមើល។ ពេលម្ដាយឪពុកជនរងគ្រោះមកដល់ក៍ចូលទៅលើកជនរងគ្រោះ ពេលនោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរមករដ្ឋបាលព្រែកដំបូង។ ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុនិងបានសហការជាមួយកម្លាំងជំនាញអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យបង្អែកធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា : សប់ជនរងគ្រោះមានស្នាមរលាត់ចេញឈាមនៅចំកណ្ដាលក្បាលនិងមាន ស្នាមរលាត់ស្បែកលើជង្គង់ទាំងសង្ខាង។
ក្រៅពីស្លាកស្នាមខាងលើ សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ។ ការសន្និដ្ឋាន របស់គ្រូពេទ្យនិងផ្នែកជំនាញ សពជនរងគ្រោះស្លាប់ដោយសារ ក្ដៅខ្លួនញ័រខ្លាំង បណ្ដាលឲ្យគាំងបេះដូងស្លាប់ ។
ចំពោះសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕