មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រូលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបនៅចំណុចមុខវត្តសំរិទ្ធមានជ័យ មហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងពន្លាតដែនដីក្រោមការដឹកនាំសម្របសម្រូលដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបនៅចំណុចមុខសហាងចំប៉ីខ្មែរ ម៉ាស្សា និងស្ប៉ា ផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះកម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ៣នាក់៖ ១. ឈ្មោះ សុខ សុធី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៩, ២. ឈ្មោះ អ៊ុំ បូរ៉ា ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩៩ និង៣. ឈ្មោះ ម៉ែន​ សំណាង ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨៨។ ចំណែកគ្រឿងញៀនរឹបអូសបាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦.៣៧ក្រាម។

...

ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print