គណបក្សកម្លាំងប្រជាធិបតេយ្យ ស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ថ្កោលទោសគណបក្សនយោបាយមួយគំរាមកំហែង រំលោភការសម្ងាត់ និងធ្វើឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមថ្កោលទោសចំពោះទង្វើគំរាមកំហែង ដែលផ្ទុយពីមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទន្ទឹមគ្នានេះដែរ គណបក្សកម្លាំងប្រជាធិបតេយ្យ សូម គាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០០២ គ.ជ.ប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសូមគាំទ្រចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ លេខ០០៤ សប្រក ចុះថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីធានាបាននូវការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញនៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តរភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានាបាន នូវដំណើរការបោះឆ្នោតទៅយ៉ាងរលូនដោយពុំមានការគំរាមកំហែង បំភិតបំភ័យ គណបក្សកម្លាំងប្រជាធិបតេយ្យ ស្នើដល់ក្រសួងមហាផ្ទៃឱ្យមានវិធានការចំពោះគណបក្សនយោបាយដែលកំពុងបង្កបញ្ហាដល់ការបោះឆ្នោតឱ្យបាន តឹងរ៉ឹងបំផុត។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមប្ដេជ្ញាការពារសុខសន្តិភាពឱ្យបានល្អ និងសូមអំពាវនាវដល់បងប្អូន ជនរួមជាតិទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាសូមប្រើសិទ្ធរបស់បងប្អូន ដើម្បីជ្រើសរើសបានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបងប្អូនពេញចិត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print