ក្លិប Bayern Munich ថ្កោលទោស ការ រើសអើង ជាតិ សាសន៍ លើ ខ្សែ ការពារ Dayot Upamecano បន្ទាប់ ពី ចាញ់ Lazio

ចែករំលែក៖

ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich បានថ្កោលទោសចំពោះការរំលោភបំពានការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Dayot Upamecano បន្ទាប់ពីពួកគេចាញ់ ដោយក្រុម Lazio ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃ១៤ កុម្ភៈ។

 Upamecano វ័យ២៥ឆ្នាំត្រូវបានបណ្តេញចេញនៅនាទីទី៦៧បន្ទាប់ពីផ្តល់បាល់ប៉េណាល់ទីដែល Ciro Immobile ស៊ុតបញ្ចូលទីសម្រាប់ការឈ្នះ។

 សេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X បានឲ្យដឹងថាក្លិប FC Bayern ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបញ្ចេញមតិរើសអើងជាតិសាសន៍ដែលត្រូវបានតម្រង់ទៅរក Dayot Upamecano នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នក ណា ដែល បញ្ចេញយោបល់ ពាក្យ ស្អប់ បែប នេះ គឺ មិន មែន ជា អ្នក គាំទ្រ ក្លិប យើង ទេ

 ការទទួលបានកាតក្រហមមានន័យថា Upamecano នឹងខកខានការប្រកួតជើងទីពីរនៅទីក្រុង Munich នៅថ្ងៃទី៥ ខែមីនា។Bayern បានបរាជ័យក្នុងការស៊ុតចំគោលដៅក្នុងការប្រកួតជើងទី១ដោយការបរាជ័យនេះបានបង្កើនសម្ពាធលើអ្នកចាត់ការលោកThomas Tuchel

 ក្រុម Bayern Munich បានចាញ់ក្រុម Bayer Leverkusen ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ ដើម្បីធ្វើក្រុមរបស់លោក Xabi Alonso ដាច់ចំនួន៥ពិន្ទុលើក្នុងចំណាត់ថ្នាក់លេខ២ ហើយបានធ្លាក់ចេញពីពានរង្វាន់ German Cup រួចហើយ៕ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print