នាយប់ថ្ងៃទី១៥​ កុម្ភៈ​! យុទ្ធនាការរឹត​បន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល​ ឃាត់យានយន្តល្មើស ចំនួន៧៤គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ច​ចម្រុះ​តាមបណ្ដាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ​ បានឃាត់យានយន្តល្មើស ចំនួន៧៤គ្រឿង​ ក្នុង​យុទ្ធនាការរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន៧៤គ្រឿង (រថយន្ត ចំនួន២៧គ្រឿង, ម៉ូតូ ចំនួន៤៧គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៣៤គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៥គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៥នាក់
-អ្នកបើកបររថយន្ត ចំនួន១០នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន១៩គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១១នាក់
-អ្នកបើកបររថយន្ត ចំនួន០៨នាក់

...

២.បទល្មើសផ្សេងៗ ចំនួន៤០គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៩គ្រឿង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print