មួកសុវត្ថិភាព អាចជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០% និងកាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០%

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះថា៖​ មួកសុវត្ថិភាព អាចជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០% និងកាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០% អាស្រ័យទៅលើល្បឿនបើកបរ។

“ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទោះជិត ឬឆ្ងាយ”។

ជាមួយ​គ្នា​នោះ​ នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក៏បានលើកឡើងថា​ ការប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ អាចបណ្តាលឱ្យអ្នកបើកបរបាត់បង់ការផ្តោតអាម្មណ៍ទៅលើការបើកបរ ជាហេតុបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ការនិយាយទូរស័ព្ទដោយកាន់នឹងដៃផ្ទាល់គឺមានហានិភ័យគ្រោះថ្នាក់៤ដង និងការផ្ញើសារគឺមានហានិភ័យគ្រោះថ្នាក់២៣ដង បើធៀបទៅនឹងអ្នកបើកបរដោយមិនបានប្រើប្រាស់ទូរស័ព្ទ។

...

ដូច្នេះ​សូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយការពាក់មួកសុវត្ថិភាព គ្រប់ពេលវេលា រាល់ពេលធ្វើដំណើរ ទាំងអ្នកបើកបរ និងអ្នកអ្នករួមដំណើរ ដើម្បីកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរ នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍​។​ មួកសុវត្តិភាពមួយជួយជីវិតបានម្នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print