អ្នកនាំពាក្យ​​៖​ ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០(កោះកុង,ពោធិ៍សាត់,បាត់ដំបង)​ សម្រេចបាន ៧៧,៨១%

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គម្រោងស្ថាបនាផ្លូវជាតិលេខ១០(កោះកុង,ពោធិ៍សាត់,បាត់ដំបង)​ សម្រេចបាន ៧៧,៨១%ហេីយ។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ ជាមោទកភាពមិនអាចកាត់ថ្លៃបាន នៃគម្រោងស្ថាបនាផ្លូវជាតិ លេខ១០(កោះកុង,ពោធិ៍សាត់,បាត់ដំបង)ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ​ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល ខណៈដែលស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់​គីឡូម៉ែត្រ​ ១២៨​ បូក៩០៥ សម្រេចបាន ៣៩,០០%។

លោកអ្នកនាំពាក្យ​ បានថ្លែងបន្តថា​ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ បានដំណើរការចាប់ផ្ដេីមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយស្រុកវាលវែង ខេត្តពោធិ៍សាត់។

...

– រយៈពេលសាងសង់៖​ ៤៨ខែ​ បូក១៨ខែ​ ស្មេីនិង​៦៦ខែ(ចាប់ផ្តើមថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩) បញ្ចប់ខែមិថុនា ២០២៥
– ប្រភេទផ្លូវៈ Grade III, ក្រាលកៅស៊ូពីរស្រទាប់ (DBST),ប្រវែងផ្លូវ ១៩៨,៥១៨គម, ទទឹង​ ៩ម៉ែត្រ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print