អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាជ្ញាធរខេត្តចំនួន៨ អន្តរាគមន៍បូមទឹកនិងស្តាប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋចំនួន៨ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ អាជ្ញាធរខេត្តចំនួន៨ បានជួយអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមានចំនួន ៨ខេត្តដូចខាងក្រោម៖

1. ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង)
2. ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ 61 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
3. ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះ 138 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង)
4. ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះ 230 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
5. ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះ 78 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង)
6. ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះ 30 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង)
7. ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះ 15 ហត (ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង)
8. ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះ 20 ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print