ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង​ ក្នុង​យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល​ នាយប់ថ្ងៃទី១៦​ កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុង​យុទ្ធនាការ​រឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ នាយប់ថ្ងៃទី១៦​ កុម្ភៈ​ កម្លាំងជំនាញ​បានឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង​។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖

ឃាត់យានយន្តល្មើស ចំនួន១០២គ្រឿង (រថយន្ត ចំនួន១៥គ្រឿង, ម៉ូតូ ចំនួន៨៧គ្រឿង)

១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២៤គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២២នាក់
-អ្នកបើកបររថយន្ត ចំនួន០២នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៧គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៨នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់

...

២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៥គ្រឿង
-ម៉ូតូមិនគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង
-រថយន្តមិគោរពភ្លើងសញ្ញា ចំនួន០២គ្រឿង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print