នគរបាល​ទាំង​១៤ខណ្ឌក្នុង​រាជធានីភ្នំពេញ​ បានផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន​១៦៨នាក់​ ក្នុងថ្ងៃទី​១៦កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានផ្តល់អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ និងឯកសារ​សាធារណៈផ្សេងៗទៀត។

ជាក់ស្ដែង​នៅថ្ងៃទី១៦​ ខែកុម្ភៈ​ម្សិលមិញនេះ​ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន១៦៨នាក់ (ផ្តល់ឡើងវិញ ចំនួន១០៩នាក់ និងផ្តល់ថ្មីចំនួន៥៩នាក់), សៀវភៅស្នាក់នៅថ្មី​ ចំនួន១៩គ្រួសារ, ទុតិយតាសៀវភៅស្នាក់នៅ​ ចំនួន៤៩គ្រួសារ, សៀវភៅគ្រួសារថ្មី​ ចំនួន១៧គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ​ ចំនួន១០គ្រួសារ។

ជាមួយគ្នានោះ​ អធិការនគរបាលខណ្ឌទាំង​ ១៤ខណ្ឌ​ ក៏បានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាក្នុងរាជធានីភ្នំពេញ។

...

មិនតែប៉ុណ្ណោះ​ មន្រ្តីនគរបាលមូលដ្ឋាន​ ក៏ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print