ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ចុះលេងស្រះទឹកខាងក្រោយផ្ទះបណ្តាលឱ្យលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ចុះលេងទឹកស្រះនៅក្រោយផ្ទះមិនមានអ្នកដឹងក៏បានលង់ស្លាប់នៅចំណុចភូមិត្រពាំងក្រេីញ​ ឃុំប្រាំបីមុម​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤។

សមត្ថកិច្ខបានឱ្យដឹងថា ក្មេងលង់ទឹកស្លាប់ ឈ្មោះ​ ម៉ន​ មករា​ ភេទប្រុស​ អាយុ២ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី​ ឱពុកឈ្មោះ​ ម៉ន​ ដេត​ អាយុ២០ឆ្នាំ​ និងម្តាយឈ្មោះ​ ណាង​ ស្រីណា​ អាយុ២០ឆ្នាំទៅធ្វេីការងាររោងចក្រទាំងអស់គ្នា​ ដោយទុកកូននៅផ្ទះផ្ញេីតាយាយអោយជួយមេីល​ថែ។
បើតាមសម្តីរបស់ឈ្មោះ​ ហ៉ឹន​ ពៅ​ ភេទស្រី​ អាយុ៥២ឆ្នាំ(ត្រូវជាយាយ)បានប្រាប់អោយដឹងថា មុនពេលកេីតហេតុគាត់និងតាបានឌុបចៅទៅទិញនំនៅក្នុងភូមិ ពេលទៅដល់យាយជាប់ជជែកគ្នាលេងជាមួយអ្នកភូមិ តាក៏បានជិះម៉ូតូឌុបចៅមកផ្ទះមុន។ បានមួយសន្ទុះយាយបានដេីរមកដល់ផ្ទះរួចមិនឃេីញចៅក៏បានសួរទៅតាដែលកំពុងដេកលេីអង្រឹងថា តាឯណាចៅ ? ពេលនោះតាភ្ញាក់ព្រេីត ងេីបពីលេីអង្រឹងដេីររកចៅតែមិនឃេីញ រួចសួរចៅមួយទៀតក៏មិនឃើញ យាយបានដេីររកទៅក្រោយផ្ទះស្រាប់តែឃេីញសាកសពចៅលង់ទឹកស្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះបាត់ទៅហេីយ។
សមត្ថកិច្ចបានបន្តទៀតថា យោងតាមការពិនិត្យ សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសឃាតកម្មឡើយ សពបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print