ខ្សែប្រយុទ្ធ Rasmus Hojlund បានស៊ុតបាល់បញ្ចូលទីសម្រាប់ការប្រកួត Premier League ជាលើកទី៦ជាប់ៗគ្នា ខណៈដែលក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Luton Town ដើម្បីបន្តប្រជែងយកក្រុមកំពូលទាំង៤នៅឯកីឡដ្ឋាន Kenilworth Road ។
ការចុះហត្ថលេខានៅរដូវក្តៅតម្លៃ៧២លានផោនរបស់ Man Utd ពី Atalanta បានរងនូវការរិះគន់ ប៉ុន្តែឥឡូវនេះខ្សែប្រយុទ្ធខាងលើបានរកគ្រាប់បាល់២គ្រាប់ក្នុងរយៈពេល៧នាទីដំបូងដើម្បីបង្កើតការឈ្នះលីកជាលើកទី៤ជាប់ៗគ្នាសម្រាប់ក្រុមរបស់លោកErik ten Hag ។
កីឡាករវ័យ២១ឆ្នាំរូបនេះបានវាយបកទៅលើកំហុសរបស់ Amari’i Bell បន្ទាប់ពីត្រឹមតែ៣៧វិនាទីប៉ុណ្ណោះដើម្បីអូសបាល់ផុតដៃអ្នកចាំទី Thomas Kaminski និងស៊ុតបញ្ចូលទីដោយបន្ថែមមួយគ្រាប់ទីពីរនៅនាទីទី៧ ដោយចេតនាបង្វែរការស៊ុតរបស់Alejandro Garnacho ចូលទៅក្នុងសំណាញ់ទី។
ក្រុមម្ចាស់ផ្ទះ Luton Town បានព្យាយាម ឆ្លើយតបដោយកីឡាករ Carlton Morris បាន ផ្តល់ ក្តី សង្ឃឹម ពីការ តែត បាល់បញ្ចូល ទី ខណៈ United ព្យាយាម ទប់ទល់ នឹង ភាព តានតឹង របស់ ក្រុម ម្ចាស់ ផ្ទះ ជាពិសេស ក្នុង ការ ប្រកួត តង់ ទី មួយ ។
ក្រុមបិសាចក្រហមបានបាត់បង់ខ្សែការពារ Luke Shaw ដោយសាររបួសនៅមុនចន្លោះពេល ខណៈ Harry Maguire និងCasemiro ក៏ដាច់នៅតង់ទី២ ប៉ុន្តែសម្រាប់ការព្យាយាមក្នុងតង់ទី២ របស់ Luton វាគឺជាក្រុមភ្ញៀវដែលបង្កើតឱកាសល្អជាងKaminski ដែលបានបដិសេធ Garnacho, Rashford និង Hojlund ពីការស៊ុតបាល់។
ទោះបីជាយ៉ាងណាក៏ដោយ មានពេលដ៏គួរឱ្យភ័យខ្លាចមួយបន្ថែមទៀតសម្រាប់អ្នកទស្សនានៅក្នុងម៉ោងបញ្ឈប់ នៅពេលដែលការព្យាយាមរបស់ Ross Barkley ហត់ទៅតែបាល់ ប៉ុន្តែផុតរបារទីខាងលើទៅវិញ។ ជ័យ ជម្នះ នេះ មាន ន័យ ថា Man Utd មានត្រឹម តែ ៥ ពិន្ទុ តាម ពី ក្រោយ ក្រុម លេខ ៤ Aston Villa ៕ (រូបភាព ៖ BBC Sport)