ខេត្តត្បូងឃ្មុំ : នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទី ដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈរៀបនឹងប្រកាសចូលកាន់ដំណែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីថ្ងៃពុធ ១២កេីត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នាវេលាម៉ោង២០.៤០នាទី ថ្ងៃទី២០ កុម្ភៈ ២០២៣ នៅចំនុចភូមិជ្រោយ សង្កាត់វិហារលួង ក្រុងសួង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ។
សមត្ថកិច្ចបានបញ្ជាក់ថា : បង្កដោយរថយន្តម៉ាកហ៊ី យុនដាយ ពណ៌ក្រហម ស្លាកលេខត្បូងឃ្មុំ3A6318 ក្រោយកើតហេតុអ្នកបើករត់គេចបាត់ ។
ដោយឡែកម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខត្បូងឃ្មុំ 1I 2817 បណ្តាលអោយជនរងគ្រោះ ឈ្មោះ ខែក ធីសែន អាយុ៥៤ ភេទប្រុស រស់នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្តីទី (ស្លាប់) ។
សមត្ថកិច្ចបញ្ជាក់ថា : មូលហេតុជនរងគ្រោះបើកបុករថយន្តពីក្រោយ។
បច្ចុប្បន្នសាកសពជំនាញប្រគល់អោយគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕