អង្គការសហប្រជាជាតិអសមត្ថភាព ជុំវិញសង្រ្គាមនៅហ្កាហ្សានិងអ៊ុយក្រែន

ចែករំលែក៖

នៅក្នុងសង្គ្រាមដែលមានជាប់ពាក់ព័ន្ធនឹងលោកខាងលិច អង្គការសហប្រជាជាតិមិនអាចដោះស្រាយបានឡើយ គឺអសមត្ថភាពក្នុងការដាក់គំនាបទៅលើប្រទេសមហាអំណាច។

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានរិះគន់ចំពោះអសមត្ថភាពរបស់ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការដោះស្រាយបញ្ហាសង្រ្គាមនៅហ្កាហ្សា និងសង្រ្គាមអ៊ុយក្រែន ខណៈដែលរូបលោកប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 កាលពីថ្ងៃពុធ ទី២១ ខែកុម្ភៈដែលជាកិច្ចប្រជុំមួយបង្ហាញពីការបែកបាក់កាន់តែស៊ីជម្រៅរបស់សហគមន៍អន្តរជាតិ។
នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 មានរយៈពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅក្នុងទីក្រុង Rio de Janeiro និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ផងនោះ លោក Mauro Vieira បាននិយាយថា ការផ្ទុះឡើងនូវសង្រ្គាមនៅជុំវិញ ពិភពលោកបានបង្ហាញថា ស្ថាប័នអន្តរជាតិ តួយ៉ាងដូចជាអង្គការសហប្រជាជាតិមិនមានដំណើរការឡើយ។
លោក Vieira បន្ថែមថា ស្ថាប័នពហុភាគីមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ននេះទេ ហើយវាជារឿងមិនអាចទទួលយកបានឡើយដែលក្រុមប្រឹក្សាសន្តិសុខ UN ក៏អសមត្ថភាពដោះស្រាយជម្លោះកំពុងកើតមានដែរនោះ។
គួរបញ្ជាក់ថា ប្រេស៊ីលក្នុងឆ្នាំ២០២៤នេះ គឺជាប្រធានប្ដូរវេនរបស់ G20 ដោយបានទទួលយកតំណែងនេះពីប្រទេសឥណ្ឌាកាលពីខែធ្នូ ឆ្នាំមុន៕ ដោយធីរីណា

...

រូប​ថត​:linkedin

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print