សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតយន្តការវាយតម្លៃគឺធ្វើឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបង្កើតយន្តការវាយតម្លៃព្រមជាមួយនិងការកំណត់លក្ខខណ្ឌវិនិច្ឆ័យគោល និងលក្ខខណ្ឌវិនិច្ឆ័យលម្អិតច្បាស់លាស់ គឺរៀបចំឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ និងចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ជាអ្នកដើរតួនាទីសំខាន់ណាស់ ដូច្នេះគុណភាពនៃការខិតខំមិនមែនជាការប្រមូលផ្តុំនោះទេ តែគឺការដាក់ពង្រាយនៅទូទាំងប្រទេស ដែលមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទទួលជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែសាលាទាំងអស់នៅទូទាំងប្រទេសសុទ្ធតែបានដើរតួនាទីនេះរួចហើយ ទាំងគណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូអ្នកគ្រូ ទើបកូនខ្មែរយើងបានរីកចម្រើនមកដល់ពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ជាពិសេសអាណត្តិទី៧ ផ្តោតជាសំខាន់លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។
សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គ្រប់កន្លែងទាំងអស់ ផ្តោតលើគោលដៅធំ២ នោះគឺការពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃកែលម្អការកាត់បន្ថយរឿងអវិជ្ជមាន ធ្វើតែ២នឹងបានគឺបូកចូលគ្នាគឺផលវិជ្ជមានច្រើន។
សម្តេចធិបតីបានបញ្ចាក់ដែរថា ៖ បើរាជរដ្ឋាភិបាលផ្តោតតែលើការពង្រីកសមិទ្ធផលវិជ្ជមាន មិនកាត់បន្ថយអ្វីដែលជាបញ្ហានោះជាការពិបាក ខណៈតម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ តម្រូវឱ្យមានឆ្លើយតបទាំងពីរ។
សម្តេចមាប្រសាសន៍ថ្លែងថា៖ «ពេលខ្លះដូចវែកចក ជួនកាលវាទាញអាផលដែលវិជ្ជមាន មិនឲ្យទៅល្បឿនលឿន ហើយបើយើងផ្ដោតតែទៅលើការដោះស្រាយបញ្ហាអវិជ្ជមាន ផ្តោតតែទៅលើការដោះស្រាយបញ្ហា ភ្លេចពង្រីកនូអ្វីដែលវិជ្ជមាន តម្រូវការប្រជាពលរដ្ឋរីកជាប្រចាំ អញ្ចឹងត្រូវឆ្លើយតបទាំង២»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print