ខេត្តប៉ៃលិន÷ តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង ១៨ និង ១៥ នាទី ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូនិងម៉ូតូបុកគ្នា ,បើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត នៅលើផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែតលេខ៩៨ និង៩៨ ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
-បណ្ដាលឲ្យខូចខាតម៉ូតូ០២គ្រឿង កម្រិតស្រាល ១គឿង កម្រិតមធ្យមមួយគឿង និងរងរបួសមនុស្ស ០២នាក់ របួស
ធ្ងន់ម្នាក់ បាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសស្រាល ,ក្រោយពីកើតហេតុត្រូវបាន
នគរបាលជំនាញផ្នែកចរាចរណ៍ស្រុកចុះ
មកបាស់វែង។
នគរបាលបានបន្តថា ភាគីទី១ឈ្មោះ គង់ ស្រី ភេទស្រី អាយុ ៦៥ ឆ្នាំ ជាមេភូមិ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។
បានបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C-០៧ ៤៧ មានពាក់មួកសុវត្ថិភាព (រងរបួសបាក់ជើងខាង ឆ្វេងកម្រិតធ្ងន់)។
ភាគីទី២ ឈ្មោះ ផេង តុលា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរជាបុគ្គលិក ខាងស៊ីអូ ធនាគារអេហ្វស៊ិប រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០ ១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A-៧៥១៣ មានពាក់មួកសុវត្ថិភាព (របួសស្រាលពកក្បាល) ។
នគរបាលជំនាញបានបន្តទៀតថា÷ករណីខាងលើនេះ-មកពីកត្តាបង្ក : មនុស្សបើកបរ បត់ដោយគ្មានការប្រុងប្រយ័ត្ន(បទមិនសាញ៉ូរភ្លើង)។
រឿងហេតុកើតឡើងដោយសារភាគីទាំងពីរបើកបរស្របទិសគ្នា តែភាគីទី១ បានបត់ទើបធ្វើឲ្យភាគីទី២ បើកបរលឿនចាប់ហ្វាងមិនទាន់ក៏បណ្ដាលឲ្យបុកប៉ះគ្នាដួលតែម្ដង។
បច្ចុប្បន្ន អ្នករងរបួសបានបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបា
លស្ទឹងកាច់បានដកហូតមករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕