អ្នកនាំពាក្យ៖​ គ.ជ.ប ត្រៀមរួចរាល់សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ខណៈការឃោសនាត្រូវបិទបញ្ចប់ថ្ងៃទី២៣កុម្ភៈ​!

ចែករំលែក៖

ភ្នំពេញ​៖​ តាមការបញ្ជាក់ពី​លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែង​ថា៖​ រហូតមកដល់ពេលនេះ គ.ជ.ប បានត្រៀមរួចរាល់ទាំងសម្ភារៈ និង​ធនធាន​មនុស្សនៅតាមទីតាំងការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ​នៅទូទាំង​ប្រទេស​សម្រាប់​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

លោកអ្នកនាំពាក្យរូបនេះ​ បានថ្លែងបញ្ជាក់ថា៖ គិតត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ.ជ.ប បាន​ត្រៀម​លក្ខណ​រួចរាល់​អស់​ហើយ​ទាំង​ការ​បញ្ជូន​សន្លឹកឆ្នោត​ទៅ​តាមការិយាល័យបោះឆ្នោតនីមួយ និងការរៀបចំក្រុមការងាររបស់ គ.ជ.ប ប្រចាំការ​នៅតាមការិយាល័យនោះឆ្នោតផ្ទាល់។ លោកអ្នកនាំពាក្យ​ បន្តថា​ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈខាងមុខនេះ ក៏មានក្រុមអ្នក​សង្កេតការណ៍​ជាតិ និងអន្តរជាតិប្រមាណ ១៨ អង្គភាព និងក្រុមអ្នកសារព័ត៌មានមកពី ២៣ អង្គភាព ចូលរួមក្នុងការសង្កេតការណ៍ និងយកព័ត៌មានទៅតាមក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​ពួក​គេផងដែរ។

បន្ថែម​ពីនេះ​ លោក​ ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា​ ជាទូទៅការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយរយៈពេល ១៤ ថ្ងៃម​កនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មាន​អំពើ​ហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

...

សូមជម្រាបជូនថា​ ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ មានរ​យៈ​ពេល​១៥ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្ដែតាមមាត្រា ១៧ នៃ​ច្បាប់​ស្តីពីការបោះឆ្នោត ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​ត្រូវ​ចប់​២៤​ម៉ោង​មុនថ្ងៃបោះឆ្នោត។ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពីវេលាម៉ោង ៧:០០ព្រឹកដល់ម៉ោង ៣:០០រសៀល នៅតាម​ការិយាល័យ​បោះឆ្នោត​ទាំង ៣៣ ចំណុះឱ្យភូមិភាគទាំង ៨៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print