វិស័យឯកជនកម្ពុជា​ នឹងរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុននៅកម្ពុជា និងជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃ

ចែករំលែក៖

ភ្នំពេញ៖​ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងកម្មវិធីតម្រង់ទិសស្តីពីបេសកកម្មកសិ-ធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ដែលសហការរៀបចំឡើងដោយសមាគមវិនិយោគិន, នវានុវត្តន៍, និងអភិវឌ្ឍន៍ (IDI)។ កម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងផ្តល់ធាតុចូល និងអនុសាសន៍ពាក់ព័ន្ធនឹងដំណើរបេសកកម្មខាងលើជូនគណៈប្រតិភូដែលគ្រោងនឹងអញ្ជើញចូលរួមលើទឹកដីនៃទីក្រុង Melbourne ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

មានមតិក្នុងជំនួបខាងលើ លោក សួន សុផល​ បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI, ធុរជន, និងវិនិយោគិនក្នុងស្រុកទាំងអស់ដែលបានផ្តួចផ្តើមគំនិតក្នុងការរៀបចំបេសកកម្មធុរកិច្ចខាងលើស្របពេលជាមួយការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។

លោកអគ្គលេខាធិការរងរូបនេះ​ ក៏បានបង្ហាញនូវក្តីជឿជាក់ថាគណៈប្រតិភូដែលចូលរួមក្នុងបេសកកម្មនេះនឹងរួមគ្នាច្រៀងចម្រៀងតែមួយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពជាក់ស្តែងនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីសំដៅទាក់ទាញដៃគូវិនិយោគិនពីប្រទេសអូស្ត្រាលីមកបណ្តាក់ទុនវិនិយោគលើទឹកដីកម្ពុជា ក៏ដូចជាជំរុញការនាំចេញទៅកាន់ប្រទេសអូស្ត្រាលីនូវផលិតផលពាក់កណ្តាលសម្រេច និងផលិតផលកែច្នៃរបស់កម្ពុជា ជាពិសេសលើវិស័យកសិ-ចំណីអាហារ។

...

គួរបញ្ជាក់ជូនផងដែរថា កម្មវិធីតម្រង់ទិសកាលពីព្រឹកមិញនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, សមាគម IDI, និងវិស័យឯកជនសរុបប្រមាណ ៣០រូប៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print