ភ្នំពេញ ៖ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា មានជនអនាមឹកបានបង្កេីតគណនីតេលេក្រាមក្លែងក្លាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហេីយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។
សូមបងប្អូន ពូមីង លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហេីយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ។
សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ ៕
...