ភ្នំពេញ ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឱ្យដឹងថា ៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ១៧២សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ០៨សំឡេង។
ខេត្តកណ្តាល លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, គណបក្សប្រជាជនកម្ពុជា ទទួលបាន៧៧៩សំឡេង។
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧៧៩សំឡេង
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១៣០សំឡេង
ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤សំឡេង
ទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន១២សំឡេង។
ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។
នៅខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៥២២ ក្នុងនោះមិនបានការ ចំនួន៤សន្លឹក។
ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៥២២សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៣៧សំឡេង
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន៧៩សំឡេង
ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនទទួលបានសំឡេង
ទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន២សំឡេង។
ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦៦សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន៦៩សំឡេង និងគណបក្សកំលាំងជាតិ ទទួលបាន៤សម្លេង។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ។
ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តកោះកុង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១៤៨សំឡេង និងគណបក្សឆន្ទៈខ្មែរទទួលបាន ២០សំឡេង។ រីឯគណបក្ស២ទៀត គ្មានសំឡេង។
នៅខេត្តមណ្ឌលគិរី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន១០៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងទាំង១០៨សំឡេង ខណៈបណ្ដាគណបក្សនយោបាយផ្សេង មិនទទួលបាននោះឡើយ។
នៅខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា ៖ សន្លឹកឆ្នោតសរុប ចំនួន៨២៧ ក្នុងនោះមិនបានការ ចំនួន៤សន្លឹក។
ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៨២៣ បណ្ដាគណបក្សនយោបាយទទួលបាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៦៧សំឡេង
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១៥១សំឡេង
ទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន១សំឡេង
ទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន៤សំឡេង។
នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ៥៤៤សំឡេង, គណបក្សកម្លាំងជាតិ ១០៧សំឡេង, គណបក្សឆន្ទៈខ្មែរ ២២សំឡេង និងគណបក្សហ្វ៊ុនស៉ិនប៉ិច ១សំឡេង។
នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា ៖ សន្លឹកឆ្នោតសរុប ចំនួន៦២១ លើ៦២២សំឡេង ខណៈអង្គបោះឆ្នោតម្នាក់មានជំងឺមិនអាចមកបោះឆ្នោតបាន និងមិនបានការមួយសំឡេង។
ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៦២១សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥៥សំឡេង
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន៦៥សំឡេង។
នៅខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា ៖ សន្លឹកឆ្នោតសរុប ចំនួន៨៣០ លើ៨៣១សំឡេង (អវត្តមានម្នាក់)។
ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៨៣០សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧០៦សំឡេង
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១១៨សំឡេង
ទី៣៖ គណបក្សកម្លាំងជាតិ ទទួលបាន៦សំឡេង។
នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ៣៦៤សំឡេង, គណបក្សឆន្ទៈខ្មែរ ៥០សំឡេង និងគណបក្សកម្លាំងជាតិ ១៥សំឡេង រីឯគណបក្សហ្វ៊ុនស៉ិនប៉ិច មិនទទួលបានសំឡេង។
នៅខេត្តពោធិ៍សាត់ គិតត្រឹមវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឱ្យដឹងថា អង្គបោះឆ្នោតមានចំនួនសរុប៣៤៥នាក់ បានមកចូលរួមបោះមានចំនួន៣៤៤សម្លេង ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣១៥/៣១៥សម្លេង។
ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តរតនគិរី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា២៤២សំឡេង និងគណបក្សឆន្ទៈខ្មែរ១៩សំឡេង។
សូមបញ្ជាក់ថា ៖ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕